លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា
លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកាព្រឹទ្ធសភា
=======
នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ក្រុមសមាជិកាព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖
១-ប្រកាសសេចក្តីសម្រេចទទួលស្គាល់ លោកជំទាវ ទេព្វ សំអូន ជាសមាជិកក្រុមសមាជិកាព្រឹទ្ធសភា សម្រាប់នីតិកាលទី៤។
២-បូកសរុបរបាយការណ៍សកម្មភាព និងរបាយការណ៍ថវិកាក្រុមសមាជិកាព្រឹទ្ធសភាប្រចាំឆ្នាំ២០២១។
៣-ពិនិត្យផែនការសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភាសម្រាប់ឆ្នាំ២០២២។
៤-ពិភាក្សាអំពីត្រៀមរៀបចំពិធីសំណេះសំណាលជាមួយយុវតីសិស្សថ្នាក់ទី១២នៃវិទ្យាល័យកំពង់ធំ ខេត្តកំពង់ធំ។
៥-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវជាអនុប្រធាន លេខាធិការ សមាជិកក្រុម និងលោកប្រធាននាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមក្រុមសមាជិកា៕